រស្មី · about

សូមណែនាំខ្លួនបន្តិច

ប្រធានបទអំពីខ្ញុំ

សួស្តី! ខ្ញុំ​ឈ្មោះ​រស្មី 👋

ខ្ញុំ​ជា​អ្នកស្រាវជ្រាវ និង​ទីប្រឹក្សា​ផ្នែក បច្ចេកវិទ្យា និង​កំណែទម្រង់​អប់រំ នៅ​រាជធានី​ភ្នំពេញ។

ខ្ញុំ​ចូលចិត្ត​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​ពិត—ដោយ​ភ្ជាប់​គម្លាត​រវាង បច្ចេកវិទ្យា (ដូចជា​បញ្ញា​សិប្បនិម្មិត AI), ស្វ័យប្រវត្តិ​កម្ម (Automation) និង ការកែទម្រង់​វិស័យ​អប់រំ នៅ​កម្ពុជា។ ក្រៅពី​ការងារ​ស្នូល ខ្ញុំ​ចូលចិត្ត​បង្កើត​គ​ម្រោ​ង​តូច​ៗ (Side projects) និង​ចែករំលែក​ចំណេះដឹង​ដល់​សហគមន៍។


អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ និង​ជា​ចំំ​ណាប់​អារម្មណ៍​របស់ខ្ញុំ

  • 🤖 AI ជា​ភាសាខ្មែរ​ និង​បច្ចេកវិទ្យា​ទាក់ទង​ភាសាខ្មែរ: ស្រាវជ្រាវ និង​អភិវឌ្ឍ​ប្រព័ន្ធ Khmer RAG, ASR (Speech-to-Text) និង OCR ដើម្បី​រុញច្រាន​ឱ្យ​បច្ចេកវិទ្យា​យល់ និង​ដំណើរការ​ភាសាខ្មែរ​បាន​កាន់តែ​សុក្រឹត។
  • ⚡ ការបង្កើត​ការងារ​ស្វ័យប្រវត្តិ (Workflow automation): បង្កើត​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ដោយ​ប្រើ n8n, Telegram Bots និង FastAPI ដើម្បី​កាត់បន្ថយ​ការ​ងារ​ដដែល​ៗ និង​បង្កើន​ប្រសិទ្ធភាព​ការងារ។
  • 📚 បច្ចេកវិទ្យា​សម្រាប់​ការអប់រំ និង​ការងារ: ស្រាវជ្រាវ​គន្លឹះ​បច្ចេកវិទ្យា​សម្រាប់​សម្រួល​ដល់​ការសិក្សា និង​ការងារ រួច​សរសេរ​អត្ថបទ​បច្ចេកវិទ្យា​ងាយ​យល់​សម្រាប់​អ្នកចាប់​ផ្តើម​ដំបូង។
  • ☕ ការដោះដូរ​គំនិត: ខ្ញុំ​ចូលចិត្ត​រៀន និង​ស្វែងយល់​ពី​គំនិត​ថ្មី​អំពី​ជីវិត ការងារ និង​សង្គម។

បទពិសោធន៍​ការងារ

  • ២០២៥ - បច្ចុប្បន្ន | អ្នកជំនាញ​កំណែទម្រង់​វិស័យ​អប់រំ ដឹកនាំ និង​សម្របសម្រួល​កំណែទម្រង់​ការអប់រំ​កម្រិត​បឋមសិក្សា​នៅ​តាម​សាលារៀន​ចំនួន ១៦១ទូទាំង​ប្រទេស។

  • ២០២៤ - ២០២៥ | ទីប្រឹក្សា & អ្នកសម្របសម្រួល​គម្រោង ដឹកនាំ​គម្រោង​លើកកម្ពស់​កសិកម្ម​នៅ​ស្រុក​អង្គរបុរី ខេត្តតាកែវ (សម្ព័ន្ធ​សង្គម​ស៊ីវិល​កម្ពុជា) និង​សម្របសម្រួល/បកប្រែ​ការ​បោះពុម្ព​ផ្សាយ​សៀវភៅ​កម្ពុជា-ចិន។

  • ២០១៦ - ២០២០ | ស្ថាបនិក Studio4 Co., Ltd ដឹកនាំ​គម្រោង និង​គ្រប់គ្រង​គុណភាព​នៃ​ការផលិត​វីដេអូ​អាជីព។

  • ២០១៥ - ២០១៦ | សាស្ត្រា​ចារ្យ & អ្នកសម្របសម្រួល​ថ្នាក់​ជាតិ (DW Akademie) បង្រៀន​មុខវិជ្ជា​ផលិត​វីដេអូ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) និង​គ្រប់គ្រង​គម្រោង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ស្ថាប័ន​អាល្លឺម៉ង់ Deutsche Welle Akademie។

  • ២០១០ - ២០១២ | ជំនួយការ​សាស្ត្រា​ចារ្យ & អ្នកសម្របសម្រួល​គម្រោង UNESCO បង្រៀន​ការផលិត​អូឌីយ៉ូ-វីដេអូ រៀបចំ​កម្មវិធី​សិក្សា និង​សម្របសម្រួល​គម្រោង​អភិវឌ្ឍន៍​វិទ្យុ​សហគមន៍ (DMC/RUPP)។

  • ២០០៨ - ២០១០ | ការងារ​បកប្រែ & សារព័ត៌មាន អ្នកបកប្រែ​ភាសា​នៅ IWDA, និស្សិត​ចុះ​កម្មសិក្សា​នៅ The STAR (ម៉ាឡេស៊ី), CEN និង​អ្នក​សរសេរ​អត្ថបទ​សេរី​ឱ្យ​ទស្សនាវដ្តី The Advisor និង Cambodia: The Life។


ការសិក្សា & វគ្គ​បណ្តុះបណ្តាល

  • បរិញ្ញាបត្រ​ជាន់ខ្ពស់ (អនុបណ្ឌិត) Digital Media (២០១២ - ២០១៤) — University of Bremen, ប្រទេស​អាល្លឺម៉ង់
  • បរិញ្ញាបត្រ Media Management (២០០៦ - ២០១០) — ដេ​ប៉ាតឺ​ម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍ (DMC), RUPP
  • វគ្គ​បណ្តុះបណ្តាល​ជំនាញ៖
    • Training of Trainers — ទីក្រុង​ប៊ែរឡាំង (IIJ)
    • Online Journalism & Web 2.0 — DW Akademie (ទី​ក្រុង​ប៊ុ​ន)
    • Media & Intercultural Communication — University of Flensburg